Tag: 06. យ៉ូស្វេ Joshua

យ៉ូស្វេ ២ រ៉ាហាប និងអ្នកស៊ើបការណ៍ Joshua 2 Rahab and the Spies

Josh.2 Rahab and the spies pdf download កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ អ៊ីស្រាអែល​បាន​បញ្ចប់​ការ​វង្វេង​នៅក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ដោយ​ព្រោះ​តែ​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួកគេ​ហើយ យ៉ូស្វេ​បាន​ជំនួស​ម៉ូសេ ​ធ្វើ​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ ​ហើយ​ពួកគេ​កំពុង​ហៀប​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ​ចូល​ទៅ​ក្នុង​ទឹក​ដី សន្យា។​ ទីក្រុង​យេរីខូរ​គឺ​ជា​ទី​កន្លែង​តាំង​ទីលំនៅ​មួយ​ ចាប់​តាំង​ពី​សម័យ​ដំបូង​បំផុត​មក​ម៉្លេះ។ ​ទីក្រុង​នេះ​ត្រូវ​បាន​សាង​សង់​នៅ​លើ​ភ្នំ​មួយ ​ហើយ​មាន​ប៉ម​និង​កំផែង​ជាច្រើន​ការពារ ដូច្នេះ​វា​បាំង​ផ្លូវ​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ ការ​ចាប់​យក​ទីក្រុង​យេរីខូរ​គឺ​ជា​គោល​បំណង​ទី​មួយ​នៃ​យុទ្ធនា​ការ​របស់​យ៉ូស្វេ។ ​នៅ​ក្នុង​លោកុប្បត្ដិ ១២ ព្រះ​បាន​សន្យា​ប្រទាន​ទឹក​ដី​កាណាន​ដល់​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ ​នៅមុន​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ទឹក​ដី​នេះ​ ​មនុស្ស​ដែល​បាន​រស់​នៅ​ទីនោះ​ គឺ​ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ ត្រូវ​បណ្តាសា និង​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ ហើយ​រៀប​នឹង​ទទួល​ទណ្ឌកម្ម​របស់​ព្រះ តាមរយៈ​ជនជាតិ​អ៊ីស្រាអែល​បំផ្លាញ​ពួកគេ។ ​ស្ថានភាព​ទាំង​នេះ​មាន​សារៈសំខាន់​ ជួយ​យើង​អោយ​យល់​អំពី​អ្វី ដែល​យើង​គួរ​តែ​បង្កើត​សារ​នៃ​សេចក្តី​អធិប្បាយ​របស់​យើង។ សារ​នៃ​សេចក្តី​អធិប្បាយ​ ​គួរ​អោយ​សោកស្តាយ ពេល​ខ្លះ​នៅពេល​មនុស្ស​អាន​រឿង​អំពី​នាង​រ៉ាហាប ពួកគេ​គ្រាន់​តែ​អនុវត្ត​រឿង​នោះ​ដោយ​មើល​ទៅ​លើ​អន្តរកម្ម​រវាង​មនុស្ស​ ​ហើយ​មិន​យល់​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​ និង​អ្វី​ដែល​រឿង​នេះ​កំពុង​បង្រៀន​អំពី​ព្រះ​ឡើយ។ តើ​រឿង​នៅក្នុង​យ៉ូស្វេ​ជំពូក ២

Tagged with:

ពាក្យលំនាំ៖ យ៉ូស្វេ Introduction to Joshua

Joshua Intro pdf download

Tagged with:
Top